ព័ត៌មានអន្តរជាតិ

ព្យុះសង្ឃរា វាយប្រហាររដ្ឋ តិចសាស់ និង Oklahoma សហរដ្ឋអាមេរិក ស្លាប់តិចបំផុត ៥នាក់ និងបង្ករបួសជាច្រើននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស កាលពីថ្ងៃពុធ ដោយសារងនូវអាកាសធាតុអាក្រក់ ដែលបានវាយប្រហារមកលើរដ្ឋ Oklahoma និងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។

ព្យុះសង្ឃរាមួយ បានបោកបក់មកលើតំបន់ Marshall នៅរដ្ឋ Oklahoma នៅវេលាម៉ោងប្រមាណ ៥និង០០នាទីល្ងាច ត្រូវនឹងម៉ោង ២២និង០០នាទី ម៉ោងសកល ដោយបានសម្លាប់មនុស្សចំនួន ២នាក់ និងម្នាក់ទៀត បានរងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានដកស្រង់សម្តីលោក Robert Chaney នាយកគ្រប់គ្រងគ្រោះអាសន្ន ប្រចាំតំបន់ថាយ៉ាងដូច្នេះ ។

នាយកគ្រប់គ្រងគ្រោះអាសន្នប្រចាំតំបន់ Polk បានឲ្យដឹងថា នៅក្នុងតំបន់ Polk នៅរដ្ឋតិចសាស់ យ៉ាងហោចណាស់មនុស្សចំនួន ៣នាក់បានស្លាប់ និង២០ទៅ៣០នាក់ ទៀតបានរងរបួស បន្ទាប់ពីព្យុះបានបោកបក់មកលើតំបន់ ជិតគ្នានៃរដ្ឋខាងលើ នៅពេលអាហារពេលល្ងាច ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top