Covid-19

អ៊ីរ៉ង់ និងតួកគី ជំរុញឲ្យបន្តធ្វើពាណិជ្ជកម្ម ស្របពេលមានការឆ្លង រាលដាលនៃជំងឺកូវីដ១៩

តេហរ៉ង់៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា ទូរទស្សន៍រដ្ឋបានផ្សាយ នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ីរ៉ង់ និងតួកគី បានអំពាវនាវសុំឲ្យរក្សា នូវការធ្វើទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគីដដែល ជាមួយនឹងវិធីសារការពារសុខាភាព ដែលកំពុងប្រឈមនឹងការ ឆ្លងរាលដាលនៃវីរុសកូរ៉ូណា ។

នៅក្នុងបទសម្ភាសន៍មួយតាម ទូរស័ព្ទជាមយយសមភាគីរបស់គាត់ គឺលោក Recep Tayyip Erdogan កាលពីថ្ងៃពុធ លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានបង្ហាញអំពីសារសំខាន់ នៃការបន្តពាណិជ្ជកម្ម និងចំណងមេត្រីភាពនឹងគ្នាលើ វិស័យសេដ្ឋកិច្ចរវាងប្រទេសទំាងពីរ ទន្ទឹមនឹងនេះដែរ ក៏ស្ថិតក្នុងការតាមដានដោយមាន វិធីសារជាច្រើនសម្រាប់ សុខភាពទាំងអស់គ្នា ។

លោកប្រធានាធិបតី បានធ្វើការកត់សម្គាល់ថា ក្រុមមន្ត្រីមកពីប្រទេសទាំងពីរ គួរតែចែករំលែកគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ។

អ៊ីរ៉ង់ និងតួកគី ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះ ខ្លាំងក្លាដោយសារការផ្ទុះឡើង នៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top