ព័ត៌មានអន្តរជាតិ

អគ្គរដ្ឋទូតចិន ៖ អាមេរិក គួរតែគិតម្តងទៀត ឲ្យច្បាស់លាស់ ចំពោះទំនាក់ទំនងទ្វេរភាគី

បរទេស ៖ The Bloomberg នៅថ្ងៃព្រហស្បតិ៍ទី២៣ ខែមេសានេះ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក បានអំពាវនាវ ឱ្យមានការគិតពិចារណាឡើងវិញ យ៉ាងហ្មត់ចត់នូវ ទំនាក់ទំនង រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំ ជាងគេនៅលើពិភពលោក ដែលប្រឈមមុខ នឹងការរីករាលដាល នៃជំងឺឆ្លងវីរុសកូវីដ១៩។

ឆ្លើយតបនឹងសំណួរ ស្តីពីទំនាក់ទំនង រវាងអាមេរិក និងចិនក្នុងអំឡុងការស្ទង់មតិមួយ របស់កាសែត BloombergលោកCui Tiankaiបាននិយាយថា លោកនៅតែសង្ឃឹមថា ទំនាក់ទំនងដ៏តានតឹងបែបនេះ គួរតែផ្អាកមួយរយៈស្របពេលនេះហើយចាំបាច់ ត្រូវតែគិតគូរឡើងវិញ ឲ្យបានច្បាស់លាស់បន្តិច ចំពោះបញ្ហានេះ។

គួរឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះ ទំនាក់ទំនង រវាងប្រទេសទាំងពីរ បានបន្តភាពយ៉ាប់យ៉ឺន សូម្បីតែបន្ទាប់ពីប្រធានាធិបតី ដូណាល់ត្រាំ និងសមភាគីចិន របស់លោកស៊ីជិនពីងបានព្រមព្រៀងគ្នា កាលពីខែមុនតាមទូរស័ព្ទ ដើម្បីកាត់បន្ថយភាពទើសទាល់គ្នា និងទំលាក់កំហុសឲ្យគ្នាក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top