ព័ត៌មានអន្តរជាតិ

ចិន បានដាក់ប្រើប្រាស់ នាវាចម្បាំង Type 075 ទីពីរ

បរទេស ៖ ប្រទេសចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ប្រើប្រាស់នាវាចម្បាំង វាយប្រហារលើគោក និងក្នុងទឹកទម្ងន់៤០.០០០តោន គ្រឿងទីពីរ ក្រោយជាងមួយសប្ដាហ៍ បន្ទាប់ពីមានអគ្គិភ័យ ត្រូវបានគេរាយការណ៍ កើតមានលើនាវាថ្មី ។

ទីភ្នាក់ងារសារព័ត៌មាន របស់ទីក្រុងហុកុង ឈ្មោះ Oriental Daily News បានរាយការណ៍នៅថ្ងៃពុធម្សិលមិញនេះថា កងទ័ពរបស់ប្រទេសចិន កំពុងតែដាក់ប្រើប្រាស់នាវាចម្បាំងថ្មី ជាមួយផែនការកសាងផលិតនាវា ចម្បាំងប្រភេទនេះ សរុបឲ្យបាន៤គ្រឿង នៅត្រឹមឆ្នាំ២០២៥។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នាវាចម្បាំង Type 075 ថ្មីនេះ គឺមានសមត្ថភាព អាចបំពេញបេសកកម្មផ្សេងៗនៅលើសមុទ្រ និងជានាវាចម្បាំងវាយប្រហារលើគោក និងក្នុងទឹកដែលអភិវឌ្ឍផលិត ដោយចិនខ្លួនឯង៕
ប្រែសម្រួល៖ប៉ាង កុង

To Top