វ៉ាស៊ីនតោន ៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា លោកជឿជាក់ថា របាយការណ៍ថ្មីៗ របស់ទូរទស្សន៍ស៊ីអិនអិន ស្តីអំពីសុខភាព របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺមិនត្រឹមត្រូវនោះទេ។
លោកបានលើកឡើង អំឡុងពេលធ្វើសន្និសីទ សារព័ត៌មានខ្លីមួយ នៅសេតវិមានថា“ ខ្ញុំជឿថា ពួកគេប្រើឯកសារចាស់ ខ្ញុំគិតថារបាយការណ៍នោះ គឺជារបាយការណ៍មិនត្រឹមត្រូវ។
ការអត្ថាធិប្បាយ របស់លោក ត្រាំ ធ្វើឡើងពីរថ្ងៃ បន្ទាប់ពីលោកបានលើកឡើងថា សហរដ្ឋអាមេរិក មិនដឹងថា របាយការណ៍នោះជាការពិតនោះទេ។
កាលពីថ្ងៃច័ន្ទទូរទស្សន៍ស៊ីអិនអិន បានដកស្រង់សម្តីមន្ត្រី សហរដ្ឋអាមេរិកម្នាក់ បាននិយាយថាសហរដ្ឋអាមេរិក កំពុងស្វែងរកការស៊ើបការណ៍សម្ងាត់ថា លោកគីម កំពុងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ បន្ទាប់ពីការវះកាត់ ឬយ៉ាងណា ៕
ដោយ ឈូក បូរ៉ា