ប៊ូសាន៖ អភិបាលក្រុងប៊ូសាន ដែលជាទីក្រុងកំពង់ផែធំបំផុត របស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានលាលែងពីតំណែង ហើយសុំទោស ចំពោះការរំខានដោយរឿងអាស្រូវផ្លូវភេទ របស់លោក។
អភិបាលក្រុងប៊ូសាន លោក អូកែវ – ដុន បានលើកឡើងថា “ នៅក្នុងការប្រជុំខ្លីមួយ ដែលមានរយៈពេល ៥ នាទី មានការទាក់ទងរាងកាយ ដោយមិនចាំបាច់ ជាមួយមនុស្សម្នាក់ នៅក្នុងសន្និសីទសារព័ត៌មាន ដែលឈានដល់ការលាលែង ពីតំណែងបែបនេះ ។
លោកបានលើកឡើង ទាំងទឹកភ្នែកថា“ ក្នុងនាមជាមន្រ្តីសាធារណៈ ដែលទទួលខុសត្រូវខ្ញុំនឹងរស់នៅមួយជីវិត ដែលនៅសេសសល់ដោយប្រែចិត្តនិងទទួលខុសត្រូវចំពោះកំហុសនេះ ខ្ញុំមានកំហុសចំពោះអ្វីៗទាំងអស់” ៕
ដោយ ឈូក បូរ៉ា