រដ្ឋមន្ត្រីការបរទេសចិន៖ G20 គួរចូលរួមគ្នា ដើម្បីធានាស្ថេរភាព ទីផ្សារការងារសកលលោក
ប៉េកាំង៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោករដ្ឋមន្រ្តីទទួលបន្ទុក កិច្ចការងារធនធានមនុស្ស និងសន្តិសុខសង្គមចិន Zhang Jinan បានធ្វើការអំពាវនាវ ឲ្យសមាជិកទាំងឡាយ នៃប្រទេស G20 គួរតែធ្វើការរួមគ្នា ដើម្បីធានាឲ្យបានស្ថេរភាព ទីផ្សារការងារពិភពលោក ក្នុងពេលបច្ចុប្បន្ន។
ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី២៤ ខែមេសា នេះ បានឲ្យដឹងថា ការអំពាវនាវនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមវិដេអូមួយ របស់សមាជិកG20 ថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុក ការងារលើប្រធានបទសំខាន់ ផ្តោតទៅលើកិច្ចការងារគ្រប់គ្រង និងការពារវិរុសកូវីដ១៩។
ជាលទ្ធផល ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីទាំងអស់ បានធ្វើការផ្លាស់ប្តូរ គោលនយោបាយរៀងៗខ្លួន ដើម្បីធ្វើឱ្យទីផ្សារការងារ មានស្ថេរភាពនិងពិភាក្សា ពីវិធីសាស្រ្តក្នុងការទប់ស្កាត់ ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ លើទីផ្សារការងារ ក្នុងស្រុកនិងពិភពលោកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី