បរទេស ៖ នាយករដ្ឋមន្រ្តី កាណាដាJustin Trudeau បានប្រកាសអំពីផែនការ ក្នុងការ បន្ថែមប្រាក់ជំនួយដល់ទៅ ១,១ ពាន់លានដុល្លារកាណាដាឬប្រហែលជា ៧៨២ លានដុល្លារអាមេរិក សម្រាប់ការងារស្រាវជ្រាវ វេជ្ជសាស្រ្តជាតិប្រឆាំងនឹង COVID19 ។
ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី២៤ ខែមេសានេះបានឲ្យដឹងទៀតដែរថា នៅក្នុងសេចក្តីប្រកាសនោះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីសារៈសំខាន់ នៃកញ្ចប់ប្រាក់ថ្មីនេះថា នៅពេលដែលយើងអាច ដឹងកាន់តែច្រើន អំពីវីរុសប្រភេទថ្មី ទាំងការចម្លង ពីមនុស្សទៅមនុស្ស តាមវិធីនានានោះវា នឹងអាចធ្វើឲ្យយើងកាន់តែធ្វើការ មានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងជាមួយវា ។
កញ្ចប់ថវិកានេះ នឹងត្រូវបែកចែក ទៅជា៣បេសកកម្មធំៗចំនួន៣ គឺប្រមាណជា៨១លានផោន សម្រាប់ការងារស្រាវជ្រាវ រកវ៉ាក់សាំងនិងថ្នាំព្យាបាល នៅតាមសាកលវិទ្យាល័យ និងមន្ទីរពេទ្យនានាប្រាក់ប្រមាណជា ៤៧២លានផោន នឹងប្រើប្រាស់សម្រាប់ការងារ សាកល្បងព្យាបាល និងប្រមាណជា២៤៨លានផោន ដែលនៅសល់នឹងត្រូវប្រើប្រាស់ ក្នុងការងារបង្កើនការតេស្ត និងស្វែងរកគំរូនៃវិរុស COVID19នៅទូទាំងប្រទេស៕
ប្រែសម្រួល៖ស៊ុនលី