បរទេស ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលបុរស ជាកំពូលមនុស្ស មានទ្រព្យសម្បតិ្តច្រើនបំផុត របស់ប្រទេសសិង្ហបុរី លោកLi Xiting នៅក្នុងឆ្នាំនេះបានកើនទ្រព្យសម្បត្តិ របស់ខ្លួនបន្ថែម៤,៣ពាន់ប៊ីលានដុល្លារ ដែលមានន័យទ្រព្យសម្បត្តិ សរុបរហូតទៅដល់១៣,៥ពាន់ប៊ីលានដុល្លារ នេះបើយោងតាមThe Bloombergចេញផ្សាយនៅថ្ងៃសុក្រនេះ។
លោក Xiting ជាស្ថាបនិក នៃក្រុមផលិត ឧបករណ៍ បរិក្ខារពេទ្យដ៏ធំបំផុត ក្នុងប្រទេសហើយការកើនឡើង នៃទ្រព្យសម្បត្តិ ដែលមានចំនួនប្រហែលជា១ពាន់ប៊ីលានដុល្លារ ក្នុងមួយខែបែបនេះគឺ ដោយសារតែការកើនឡើង នៃតម្រូវការឧបករណ៍ជំនួយផ្លូវដង្ហើម ក្នុងអំឡូងពេលដែលកូវីដ ១៩ កំពុងវាយប្រហារ។
អ្នកនាំពាក្យ របស់ក្រុមហ៊ុន បាននិយាយប្រាប់ ទៅកាន់កាសែត South China Morning នៅថ្ងៃនេះថាមកដល់ពេលនេះ ក្រុមហ៊ុនបានទទួល ការបញ្ជាទិញ ពីប្រទេសចំនួន១០០មកហើយ ដែលក្នុងនោះគ្រាន់ តែនៅប្រទេសអ៊ីតាលី បានបញ្ជាទិញរហូតទៅដល់ ១០០០០គ្រឿង ៕
ប្រែសម្រួល៖ស៊ុនលី