បរទេស ៖ សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍ បានធ្វើសហសមយុទ្ធដែនអាកាស ស្របពេលមានពាក្យ ចរចាមអារ៉ាមថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចកំពុងមានបញ្ហាសុខភាព នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI ។
ទីភ្នាក់ងារសារព័ត៌មានក្នុងប្រទេសកូរ៉េខាងត្បូង Newsis បានរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះថា សមយុទ្ធដែនអាកាសទាំងនោះ គឺជាសមយទ្ធផ្លាស់ប្តូរជំនួស សម្រាប់សមយុទ្ធ Vigilant Ace ដែលជាសហសមយុទ្ធដ៏ធំមួយ បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៥។
គួរបញ្ជាក់ថា សមយុទ្ធនេះ គឺត្រូវបានធ្វើឡើងក្រោយផ្អាកធ្វើសមយុទ្ធ បន្ទាប់ពីមានការចរចាផ្នែកការទូត ជាមួយប្រទេសកូរ៉េខាងជើង គឺទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូល បានព្រមព្រៀងគ្នា កាត់បន្ថយការហ្វឹកហាត់រួមគ្នា និងបានដូរឈ្មោះសមយុទ្ធខ្លះ នៅក្នុងឆ្នាំ២០១៨៕
ប្រែសម្រួល៖ប៉ាង កុង