ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងអនុម័តច្បាប់ កញ្ចប់ថវិកា បន្ថែមដើម្បីដោះស្រាយ ផលប៉ះពាល់ របស់ពលរដ្ឋពីជំងឺកូវីដ-១៩

សេអ៊ូល៖ ការិយាល័យប្រធានាធិបតី បានជំរុញឲ្យ សភាកូរ៉េខាងត្បូង អនុម័តលើច្បាប់ថវិកាជាតិ ដែលមានទឹកប្រាក់ រាប់ពាន់លានដុល្លារ ដែលត្រូវបានរចនាឡើង សម្រាប់ការទូទាត់ប្រាក់ សង្គ្រោះគ្រោះមហន្តរាយ បន្ទាន់ដល់គ្រួសារ ភាគច្រើននៅក្នុងប្រទេស។

ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានដកស្រង់ប្រភពព័ត៌មានពីការិយាល័យប្រធានាធិនតី Cheong Wa Dae ឲ្យដឹងថាខ្លួនកំពុងត្រៀមចាប់ផ្តើមបង់លុយនៅដើមខែក្រោយ ដោយសង្កត់ធ្ងន់លើ ភាពបន្ទាន់នៃការប្រគល់ ប្រាក់ដល់ប្រជាព់រដ្ឋ។

អ្នកនាំពាក្យ Cheong Wa Dae លោក Kang Min-seok បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា “លោកប្រធានាធិបតី មូន បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលគួរតែបង់លុយតាមកាលបរិច្ឆេទដែលអាចធ្វើទៅបាន ដើម្បីឱ្យប្រជាជន អាចទទួលបានតាមវិធីលឿន និងងាយស្រួល” ៕
ដោយ ឈូក បូរ៉ា

To Top