ព័ត៌មានអន្តរជាតិ

តួកគី មានអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ជាង១០ម៉ឺននាក់ ខណៈអ៊ីរ៉ង់ មានអ្នកឆ្លងកូវីដ១៩ជាង៨ម៉ឺននាក់

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ថា ចំនួនសរុបនៃការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសតួកគី ត្រូវបានគេបញ្ជាក់ត្រឹមថ្ងៃសុក្រ បានកើនឡើងដល់១០៤.៩១២នាក់ ទន្ទឹមនឹងនេះដែរ ករណីនៅអ៊ីរ៉ង់វិញ បានកើនឡើងដល់៨៨.១៩៤នាក់ ស្របពេលប្រទេសកំពុងបន្តបិទ ។

តួកគី ជាប្រទេសថ្មីដែលបានផ្ទុះឡើងជំងឺ នៅតំបន់មជ្ឈិមបូព៌ា គិតត្រឹមថ្ងៃសុក្រ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣.១២២នាក់ ។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេស បានកើនឡើងដល់២.៦០០នាក់ បន្ទាប់ពិមានអ្នកស្លាប់បន្ថែមទៀតចំនួន១០៩នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ។

លើសពីនេះ អ្នកជំងឺចំនួន២១.៧៣៧នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩ ទន្ទឹមនឺងនេះដែរ មនុស្សចំនួន១.៧៩០ បានកំពុងសម្រាកព្យាបាលនៅតាមអង្គភាពថែទាំសុខភាព និងមនុស្សចំនួន៩២៩នៅសម្រាកនៅកន្លែងថែទាំសុខភាព ។

ចំណែកអ៊ីរ៉ង់ ត្រូវបានគេបញ្ជាក់ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១.១៦៨នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបមានរហូតដល់៨៨.១៩៤នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់បានកើនឡើងពី៩៣ដល់៥.៥៧៤នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top