ព័ត៌មានអន្តរជាតិ

លោក រ៉ូហានី៖ ទីក្រុងតេអេរ៉ង់ឃ្លាំ មើលអាមេរិកយ៉ាង យកចិត្តទុកដាក់ តែនឹងបង្កាត់ភ្លើងជម្លោះទេ

បរទេស៖ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា ទីក្រុងតេអេរ៉ង់ កំពុងតែឃ្លាំមើលសកម្មភាព អាមេរិកយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែនឹងមិនចាប់ផ្តើមជម្លោះនៅក្នុងតំបន់នោះទេ។

ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ការថ្លែងរបស់លោក រ៉ូហានី ដែលធ្វើឡើងស្របពេលមានភាព តានតឹងកើនឡើង រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់នេះ គឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយព្រះចៅនៃប្រទេសកាតា Sheikh Tamim bin Hamad al-Thani។

កិច្ចសន្ទនាគ្នាតាមទូរស័ព្ទដែលប្រារព្ធធ្វើឡើង នៅមុនពេលចាប់ផ្តើមពិធីបុណ្យមូស្លីម រ៉ាម៉ាដាន នេះ លោក រ៉ូហានី ត្រូវបានគេស្រង់សម្តីដូច្នេះថា “សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ នូវសកម្មភាពនិងចលនារបស់អាមេរិក ប៉ុន្តែនឹងមិនជាអ្នកចាប់ផ្តើមជម្លោះនិងភាពតានតឹងក្នុងតំបន់នោះទេ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top