Covid-19

ប៉ាឡេស្ទីន ជំរុញឲ្យអ៊ីស្រាអ៊ែល ដោះលែងអ្នកទោស ដែលមានរោគសញ្ញា ជំងឺកូវីដ១៩

រ៉ាម៉ាឡាហ៍៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេសប៉ាឡេស្ទីន បានជំរុញឲ្យអ៊ីស្រាអ៊ែល ធ្វើការដោះលែងអ្នកទោសប៉ាឡេស្ទីនម្នាក់ មានរោគសញ្ញាជំងឺកូវីដ១៩ ករណីនេះបានកើតរយៈពេល ៣ថ្ងៃ បន្ទាប់ពីរូបគាត់ ត្រូវបានចាប់ខ្លួនដោយកងទ័ពអ៊ីស្រាអ៊ែល នៅតំបន់ West Bank ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ។

លោក Saeb Erekat អគ្គលេខាធិការអង្គការសេរីភាពប៉ាឡេស្ទីន បានថ្លែងថា រឿងនេះត្រូវបានចោទប្រកាន់ ដោយអ៊ីស្រាអ៊ែល ដែលថាបង្កឲ្យមានអំពើហិង្សា តាមច្បាប់អន្តរជាតិ ដោយបន្តឃុំខ្លួនបុរសវ័យ ២១ឆ្នាំ ហើយបានធ្វើការទាមទារ ឲ្យមានការដោះលែងរូបគាត់ ឲ្យមានសេរីភាពវិញជាបន្ទាន់ ។

លោក Erekat បានបញ្ជាក់នៅក្នុង សេចក្តីប្រកាសពត៌មានមួយថា “លោក Mohamed Hasan គឺជានិស្សិតម្នាក់មក ពីសាកលវិទ្យាល័យ Birzeit University ត្រូវបានចាប់ខ្លួនដោយ កងកម្លាំងរបស់អ៊ីស្រាអ៊ែល នៅមជ្ឈមណ្ឌលឃុំឃាំង នៅក្រុងយេរ៉ូសាឡឹម ។ គាត់ មានរោគសញ្ញាជំងឺកូវីដ១៩” ។

នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងថា គាត់សុំអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងអគ្គេលខាធិការអង្គការសហប្រជាជាតិ ដើម្បី “បង្គាប់ឲ្យអ៊ីស្រាអ៊ែល ធ្វើការដោះលែងគាត់ជាបន្ទាន់ ដើម្បីក្រុមគ្រូពេទ្យធ្វើការតាមដាន អំពីស្ថានភាពរបស់គាត់” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top