Covid-19

អ្នកបើកយន្តហោះ របស់អាកាសចរណ៍ថៃ ក្លាយជាអ្នកដឹកអាហារដល់ផ្ទះ ក្រោយក្រុមហ៊ុនផ្អាកប្រតិបត្តិការ

បរទេស៖ អ្នកកបើកយន្ដហោះ Jet-liner លោក Thanun Khantatatbumroong បានសម្រេចចិត្តចាប់ផ្តើមរត់ម៉ូតូ ដោយផ្តល់សេវាអាហារដល់ផ្ទះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍របស់គាត់ បានផ្អាកសេវាកម្មក្នុងអំឡុងពេលមានវិបត្តិ Covid-19 ដោយកាត់បន្ថយប្រាក់ចំណូល របស់គាត់ជាង ៥០ ភាគរយ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អស់រយៈពេលជាងមួយខែហើយ ពេលនេះលោក Thanun បានប្រើម៉ូតូម៉ាក BMW R1200 GSA របស់គាត់ ដើម្បីដឹកម្ហូប និងភេសជ្ជៈ ទៅកាន់អតិថិជនរបស់ក្រុមហ៊ុន Grab ។

កាពីទែន Thanun ក៏បានចូលរួមជាមួយ នាវិកយន្ដហោះផ្សេងទៀតដើម្បី បង្កើតបណ្តាញចែកចាយផ្ទាល់ របស់ពួកគេដែលកំពុងទាញ ប្រាក់ចំណូលច្រើនជាង ១.០០០ បាតក្នុងមួយថ្ងៃ ។

លោកបាននិយាយថា “ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ នឹងបើកផ្លូវហោះហើរក្នុងស្រុក និងផ្លូវហោះហើរសំខាន់ ក្នុងពេលដ៏ខ្លីខាងមុខ” ប៉ុន្តែសេវាកម្មហោះហើរអន្តរជាតិ ធម្មតានឹងមិនដំណើរការឡើងវិញឡើយ រហូតដល់វិបត្តិ Covid-19 ត្រូវបានដោះស្រាយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top