Covid-19

ចិន អាចមានវ៉ាក់សាំងប្រឆាំងមេរោគ Covid-19 ត្រៀមសម្រាប់ការប្រើប្រាស់​ ជាសាធារណៈ នៅដើមឆ្នាំក្រោយ

បរទេស៖ អ្នកជំនាញផ្នែកសុខភាព សាធារណៈកំពូលរបស់ ប្រទេសចិនបាននិយាយថា ប្រទេសចិន អាចមានវ៉ាក់សាំងប្រឆាំងនឹង មេរោគ Covid-19 សម្រាប់ការប្រើជាបន្ទាន់នៅខែកញ្ញា និងសម្រាប់សាធារណជន ទូទៅនៅដើមឆ្នាំក្រោយ ។

យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលមន្រ្តីចិនបានធ្វើការ ប៉ាន់ស្មានលើពេលវេលា នៃការវិវត្តនៃវ៉ាក់សាំងការពារមេរោគ ដែលត្រូវបានគេជឿថា ជាគន្លឹះក្នុងការទប់ស្កាត់ ជំងឺរាតត្បាតពិភពលោក។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកជឿជាក់ថា វ៉ាក់សាំងមួយប្រភេទ នៅសហរដ្ឋអាមេរិកអាចនឹង យ៉ាងហោចណាស់មួយឆ្នាំក្រោយ ហើយអង្គការសុខភាពពិភពលោក (WHO) ក៏បាននិយាយថា វាអាចចំណាយពេលពី ១២ ទៅ ១៨ ខែ។

លោក Gao Fu ប្រធានមជ្ឈមណ្ឌលសម្រាប់ការត្រួតពិនិត្យ និងការពារជំងឺ របស់ចិន បានប្រាប់នៅថ្ងៃព្រហស្បតិ៍នថា បណ្តាញទូរទស្សន៍ China Global ដែលជាទូរទស្សន៍ ក្រៅប្រទេសរបស់ទូរទស្សន៍រដ្ឋថា វ៉ាក់សាំងបច្ចុប្បន្ននៅដំណាក់កាល ២ ឬ ៣ នៃការសាកល្បងគ្លីនិក អាចរកបាននៅពេលវេលា សក្តានុពលនៃរលកទីពីរនៃការផ្ទុះ។ វ៉ាក់សាំងចិនចំនួន ៣ បានបញ្ចប់ដំណាក់កាលដំបូង នៃការសាកល្បង។

លោក Gao បាននិយាយថា “យើងស្ថិតនៅជួរមុខសម្រាប់ ការអភិវឌ្ឍវ៉ាក់សាំង ហើយយើងអាចមានវ៉ាក់សាំង ត្រៀមសម្រាប់ការប្រើប្រាស់ បន្ទាន់នៅខែកញ្ញា” ។ វ៉ាក់សាំងដែលទើប បង្កើតថ្មីទាំងនេះដែលកំពុងស្ថិត ក្នុងដំណាក់កាលសាកល្បង ដំណាក់កាលទី ២ ឬទី ៣ អាចត្រូវបានប្រើសម្រាប់ក្រុម មនុស្សពិសេសមួយចំនួន ឧទាហរណ៍បុគ្គលិកសុខាភិបាល ៕

ប្រែសម្រួលៈ ណៃ តុល

To Top