ព័ត៌មានអន្តរជាតិ

រដ្ឋមួយចំនួន នៅអាមេរិក បើកទ្វារវិញ ទោះបីជាអ្នកស្លាប់ កើនដល់ជាង ៥ម៉ឺននាក់ហើយក្តី

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍ទី២៥ ខែមេសានេះ បានឲ្យដឹងថា រដ្ឋចំនួន ៣ របស់ អាមេរិកបានអនុញ្ញាត ឱ្យហាងមួយចំនួន បើកដំណើរការឡើងវិញ បន្ទាប់ពីមានវិធានការ ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណាហើយ ខណៈនេះផងដែរ ចំនួនអ្នកស្លាប់នៅក្នុង ប្រទេសបានកើនឡើង ទៅដល់ ៥១០០០ នាក់មកហើយ។

ទាំងហាង សាឡន និងស្ប៉ាសុទ្ធ តែអាចបើកឡើងវិញ នៅរដ្ឋGeogia និងOklahoma ខណៈដែល Alaska បានលុបចោលការរឹតត្បិត លើភោជនីយដ្ឋានទាំងអស់ ។ កាលពីថ្ងៃសុក្រ លោកប្រធានាធិបតី ដូណាល់ត្រាំ បានដើរចេញពីការសង្ខេបខ្លី ជាងធម្មតាដោយបដិសេធ មិនឆ្លើយនឹងសំណួរ របស់ក្រុមអ្នកកាសែតឡើយ។

ប្រធានាធិបតីរូបនេះ បានប្រឈមមុខ នឹងការរិះគន់បន្ទាប់ពីបានលើកឡើងថា ការចាក់បញ្ចូលថ្នាំលាងចាន ដែលប្រើប្រាស់នៅតាមគ្រួសារ អាចមានអត្ថប្រយោជន៍ ចំពោះអ្នកជំងឺកូវីដ១៩ ។ ការលើកឡើង គួរឲ្យភ្ញាក់ផ្អើល របស់លោកត្រាំ ត្រូវបានថ្កោលទោស ដោយក្រុមគ្រូពេទ្យ និងអ្នកផលិតផលិតផល ទាំងនោះថាពិតជាមានគ្រោះថ្នាក់ ខ្លាំងណាស់ ។ សាប៊ូ លាងចាន គឺជាសារធាតុគ្រោះថ្នាក់ និងអាចពុលប្រសិនបើលេបចូល ហើយសូម្បីតែការប៉ះពាល់ខាងក្រៅ ក៏អាចបង្កគ្រោះថ្នាក់ដល់ស្បែកភ្នែក និងប្រព័ន្ធដង្ហើមដែរ ៕
ប្រែសម្រួល៖ស៊ុនលី

To Top