Covid-19

ប៉ាគីស្ថាន មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជាង​ ១២.០០០នាក់ និងមានអ្នកស្លាប់ ២៦៩នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា យោងតាមទិន្នន័យចុងក្រោយ ចេញដោយក្រសួងសុខាភិបាល របស់ប្រទេសប៉ាគីស្ថាន នៅព្រឹកថ្ងៃអាទិត្យនេះបានឲ្យដឹងថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ ១២.៧២៣នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ ២៦៩នាក់ នៅក្នុងប្រទេសប៉ាគីស្ថាន ។

ទិន្នន័យបានប្រកាសឲ្យដឹងថា អ្នកជំងឺចំនួន ១៥នាក់ បានស្លាប់ និងមនុស្ស៧៨៣នាក់ បានធ្វើតេស្តឃើញមានលទ្ធផលវិជ្ជមាន នៅក្នុងអំឡុងពេល ២៤ម៉ោង កន្លងមកនេះនៅទូទាំងប្រទេស ។

នៅភាគខាងកើតខេត្ត Punjab នៅតែរងនូវផលប៉ះពាល់ខ្លាំងក្លាជាងគេ ដែលមានអ្នកឆ្លងជំងឺសរុប ៥.៣៧៨នាក់ បន្ទាប់មកនៅភាគខាងត្បូងខេត្ត Sindh ដែលមានអ្នកឆ្លងជំងឺ ៤.២៣២នាក់ ។

សរុបមានអ្នកជំងឺចំនួន ៩.៥៨៨នាក់ កំពុងស្ថិតក្នុងការព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យនានា ទន្ទឹមនឹងនេះដែរ មានមនុស្ស ២.៨៦៦នាក់ បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top