ព័ត៌មានអន្តរជាតិ

រថភ្លើងពិសេសរបស់លោក គីម ជុងអ៊ុន ត្រូវបានគេប្រទះឃើញ នៅក្រុងវ៉ុនសាន ខណៈសង្ស័យ ពីបញ្ហាសុខភាពធ្ងន់ធ្ងររបស់លោក

សេអ៊ូល៖ រថភ្លើងដែលសន្មត់ថា ជាកម្មសិទ្ធិរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេប្រទះឃើញ នៅស្ថានីយ៍មួយនៅទីក្រុងឆ្នេរសមុទ្រ ភាគខាងកើតនៃរដ្ឋកុម្មុយនិស្ត ចំពេលមានការសង្ស័យ អំពីសុខភាពមិនប្រក្រតីរបស់លោក។

យោងតាមគេហទំព័រតាមដាន 38North រូបភាពបង្ហាញថារថភ្លើងមួយ “ប្រហែលជារបស់លោកគីម ជុងអ៊ុន បានចតនៅស្ថានីយ៍រថភ្លើងដឹកអ្នកដំណើរ ដែលបម្រើការនៅបរិវេណវ៉ុនសាន របស់លោក ចាប់តាំងពីយ៉ាងហោចណាស់ ២១ ខែមេសា” ។

រថភ្លើងដែលមានប្រវែងប្រហែល ២៥០ ម៉ែត្រ ទោះបីជាត្រូវបានគ្របដណ្ដប់ ដោយផ្នែកខ្លះនៃដំបូលស្ថានីយ៍ក៏ដោយ ក៏គេអាចមើលឃើញនៅស្ថានីយ៍រថភ្លើង ដែលបម្រុងទុក សម្រាប់ប្រើប្រាស់ ដោយក្រុមគ្រួសារគីម ផងដែរ៕ ដោយ៖ ឈូក បូរ៉ា

To Top