ប៉េកាំង៖ អាជ្ញាធរសុខាភិបាលប្រទេសចិន នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាចំនួនអ្នកជម្ងឺ ដែលបានសម្រាកព្យាបាល ជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ នៅក្នុងទីក្រុងវូហាន ដែលជាទីក្រុងកណ្តាល ដែលរងការវាយប្រហារ ខ្លាំងជាងគេពីប្រទេសចិន បានធ្លាក់ចុះដល់សូន្យ ពោលគឺត្រូវបានអនុញ្ញាត ឲ្យចាកចេញពីមន្ទពេទ្យ។
នេះជាលើកទីមួយហើយ ដែលមិនមានករណីណាមួយ ត្រូវបានព្យាបាលនៅ តាមមន្ទីរពេទ្យនានា ក្នុងទីក្រុងចាប់តាំងពីមានការ រីករាលដាល នៃជំងឺនៅទីក្រុងវូហាន កាលពីចុងឆ្នាំមុន។
លោក Mi Feng អ្នកនាំពាក្យគណៈកម្មការសុខភាពជាតិ បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅក្រុងប៉េកាំងថា លទ្ធផលនេះ ត្រូវបានសម្រេចដោយផ្អែកលើការ ខិតខំប្រឹងប្រែងរួមគ្នា របស់បុគ្គលិកពេទ្យ នៅទីក្រុង វូហាន និងអ្នកដែលត្រូវ បានបញ្ជូនទៅទីនោះ ក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសនេះ៕
ដោយ ឈូក បូរ៉ា