តូក្យូ ៖ ការស្ទង់មតិថ្មីៗនេះ របស់ក្រុមហ៊ុនធានារ៉ាប់រង បានបង្ហាញកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនតូច និងមីក្រូ ប្រមាណ ៦០ ភាគរយ បានឲ្យដឹងថា ពួកគេអាចរស់រាន មានជីវិតពីការឆ្លងមេរោគថ្មី និងការបិទអាជីវកម្ម ដែលពាក់ព័ន្ធប្រសិនបើជំងឺ រាតត្បាតបញ្ចប់នៅប៉ុន្មាន ខែខាងមុខនេះ ។
យោងតាមការស្ទង់ មតិកាលពីចុងខែមីនា ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អិនអិន បានឲ្យដឹងថា ២០,៣ ភាគរយ ពួកគេអាចទប់ទល់ នឹងផលប៉ះពាល់នៃវីរុស ប្រសិនបើការរាលដាល ត្រូវបានបញ្ចប់នៅចុងខែនេះ ។
ចម្លើយផ្សេងទៀត រួមមានអាជីវកម្មរបស់ពួកគេ នឹងអាចរស់បានប្រសិនបើការផ្ទុះឡើងបានបញ្ចប់នៅចុង ខែឧសភា ដល់ ១៦,៦ ភាគរយហើយនៅចុងខែមិថុនា មាន ១៥.៥ ភាគរយខណៈ ៧,១ ភាគរយថា ការរីករាលដាលមេរោគ ត្រូវតែបញ្ឈប់នៅចុងខែមីនា ដើម្បីរស់បាន ៕
ដោយ ឈូក បូរ៉ា