ព័ត៌មានអន្តរជាតិ

អាមេរិក លើកលែក ទណ្ឌកម្មឲ្យអ៊ីរ៉ាក់ នាំចូលអគ្គិសនីអ៊ីរ៉ង់

បរទេស ៖ សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានលើកលែងទណ្ឌកម្មមួយ ឲ្យប្រទេសអ៊ីរ៉ាក់ បន្តនាំចលអគ្គិសនី ពីប្រទេសអ៊ីរ៉ង់ ប៉ុន្តែម្តងនេះ គឺមានរយៈពេលខ្លីជាងមុន គឺត្រឹមតែ៣០ថ្ងៃ ហើយទីក្រុងវ៉ាស៊ីនតោន នឹងធ្វើការវាយតម្លៃឡើងវិញ ថាតើត្រូវបន្តជាថ្មីឲ្យម្តងទៀត ឬយ៉ាណា នៅពេលដែលរដ្ឋាភិបាល ក៏គួរឲ្យទុកចិត្តបាន ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសអ៊ីរ៉ាក់។

ដោយលើកយកសម្តី របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នោះ មន្ត្រីក្រសួងការបរទេសមួយរូប បាននិយាយប្រាប់ថា “ក្រសួងបានផ្តល់ការបន្ត លើកលែងទណ្ឌកម្មរយៈពេលខ្លី អនុញ្ញាតឲ្យមានពេលវេលា សម្រាប់បង្កើតរដ្ឋាភិបាល ដែលអាចទុកចិត្តបាន” ហើយការលើកលែង ទណ្ឌកម្មនេះ នឹងផុតកំណត់នៅថ្ងៃទី២៦ ខែឧសភា។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោ តាមសេចក្តីរាយការណ៍ បានបន្តលើកលែងឲ្យទីក្រុងបាដាដ ប្រើប្រាស់ការផ្គត់ផ្គង់ផ្នែក ថាមពលពីប្រទេសអ៊ីរ៉ង់ សម្រាប់បណ្ដាល ថាមពលអគ្គិសនីក្នុងប្រទេស សម្រាប់រយៈពេល៩០ ឬក៏១២០ថ្ងៃ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top