Covid-19

សេដ្ឋកិច្ចក្នុងតំបន់​ របស់ប្រទេសជប៉ុន កំពុងក្នុងស្ថានភាពធ្ងន់ធ្ងរ

តូក្យូ៖ ក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា សេដ្ឋកិច្ចក្នុងតំបន់របស់ប្រទេសជប៉ុន បាននិងកំពុងធ្លាក់ចូលក្នុងភាព អាក្រក់យ៉ាងឆាប់រហ័ស និងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ខណៈដែលវីរុសឆ្លងកូវីដ-១៩ បានបង្កផលប៉ះពាល់ យ៉ាងខ្លាំងលេីសេដ្ឋកិច្ចជាតិ។

ក្រសួងបានបន្ទាបការវាយតម្លៃរួម របស់ខ្លួនសម្រាប់តំបន់ចំនួន ១១ ជាលើកដំបូងចាប់តាំងពីខែតុលាឆ្នាំ២០១២។ ខ្លួនបានឲ្យដឹងនៅក្នុងខែមករាថា ខណៈពេលដែលមានភាព ទន់ខ្សោយមួយចំនួននៅក្នុងសកម្មភាពផលិតកម្ម សេដ្ឋកិច្ចកំពុងងើបឡើងវិញ។

ក្រសួងបានកត់សម្គាល់ ថាមេរោគនេះបានបណ្តាលឱ្យមាន ការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងការចំណាយគ្រួសារ និងបរិភោគទៅតម្រូវការក្រៅប្រទេស សម្រាប់ការនាំចេញ របស់ប្រទេសជប៉ុន។

របាយការណ៍ប្រចាំត្រីមាស ត្រូវបានចេញផ្សាយបន្ទាប់ពី នាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូ អាបេ កាលពីដើមខែនេះ បានប្រកាសអំពីភាពអាសន្ន ទូទាំងប្រទេសដោយអំពាវនាវ ឱ្យប្រជាជនស្នាក់នៅផ្ទះតាមដែលអាចធ្វើទៅបាន ៕

ដោយ ឈូក បូរ៉ា

To Top