Covid-19

កូរ៉េខាងត្បូង កាត់បន្ថយដំណើរការអនុម័តមួយ ដើម្បីជួយបង្កើតវ៉ាក់សាំង ការពារ និងព្យាបាលជំងឺកូវីដ-១៩

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយដំណើរការអនុម័តមួយ នៅចុងខែនេះសម្រាប់ ការសាកល្បងគ្លីនិក និងការស្រាវជ្រាវសម្រាប់វ៉ាក់សាំង ពិសោធន៍ និងការព្យាបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩នេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល Park Neung-hoo បានឲ្យដឹងថាស្ថិតក្រោម ការផ្លាស់ប្តូរនេះដំណើរការអនុម័តនឹងត្រូវបានកាត់ បន្ថយរហូតដល់តិចជាងមួយសប្តាហ៍ ចាប់ពីមួយ ខែ ឬ ២ ខែបច្ចុប្បន្ន។

លោកបានបន្ដថា ប្រសិនបើអាចធ្វើបាននោះ ដំណើរការអនុម័តនឹងត្រូវបាន លើកលែងសម្រាប់ការវិវត្តយ៉ាងរហ័សនៃវ៉ាក់សាំង និងការព្យាបាលនៃជំងឺនេះ។

ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំលើកដំបូង របស់ខ្លួននៃក្រុមកម្លាំងរដ្ឋាភិបាល ដើម្បីជួយអភិវឌ្ឍវ៉ាក់សាំងការពារជំងឺឆ្លង និងការព្យាបាលជំងឺកូវីដ-១៩ ៕

ដោយ ឈូក បូរ៉ា

To Top