ព័ត៌មានអន្តរជាតិ

យានអាវកាសរុស្សី ដឹកជញ្ជូនទំនិញ ដល់ទៅ២,៤តោន ទៅកាន់ស្ថានីយ អាវកាសអន្តរជាតិ ប្រើពេលត្រឹមតែ៣ម៉ោងកន្លះ

បរទេស ៖ យានអាវកាស ប្រភេទដឹកទំនិញ របស់ប្រទេសរុស្ស៊ី ដែលផ្ទុកទំនិញផ្គត់ផ្គង់ និងសំភារៈចំនួន ២,៨ តោន បានធ្វើដំណើរចាកចេញ ពីតំបន់ Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីចុងសប្តាហ៍មុន ហើយប្រតិបត្តិការអាចដំណើរ ការបានយ៉ាងជោគជ័យ ដោយនិងបានចុះចត ស្ថានីយ៍អវកាសអន្តរជាតិ ដោយប្រើពេលត្រឹមតែ ៣ ម៉ោងនិង ២១ នាទី។

យានអាវកាស ដឹកទំនិញ ដែលត្រូវបានស្គាល់ ឈ្មោះថាSoyuz 2.1a មិនមានអ្នកបើកបរឡើយ ។ ទំនិញដែលត្រូវបានដឹកជញ្ជូន ទៅកាន់ស្ថានីយអាវកាសអន្តរជាតិ នោះមានដូចជាឧស្ម័ន សម្រាប់ប្រើប្រាស់ម៉ាស៊ីន នៅទីអាវកាស ចំនួន១៥៤៣ផោន អុកស៊ីសែនចំនួន១១០ផោន ទឹកចំនួន២៩៩៤ផោន ព្រមទាំងទំនិញប្រភេទ អាហារនិងភេសជ្ជៈជាច្រើនទៀត។

គួរឲ្យដឹងដែរថា តាមផែនការកម្មវិធី ដឹកជញ្ជូនធំ ចំនួន២ទៀត នឹងធ្វើឡើងសម្រាប់ស្ថានីយ អាវកាសអន្តរជាតិ ដោយក្នុងនោះនៅថ្ងៃទី២០ ខែឧសភាយានអាវកាសជប៉ុន HTV និងមួយទៀតនៅត្រឹមតែ ១សប្តាហ៍ក្រោយNASA និងSpaceX នឹងបង្ហោះយានអាវកាស Dragon ជាមួយនឹងអាវកាសយានិក ចំនួន២រូបគឺលោកBob Behnken និងDoug Hurley៕

ប្រែសម្រួល៖ស៊ុនលី

To Top