វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថាលោកដឹងពីរបៀប ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងធ្វើនិងសូមជូនពរ លោកក្នុងពេលមានការសង្ស័យថា លោកអាចនឹងមានជំងឺធ្ងន់ធ្ងរ ប៉ុន្តែបានបដិសេធ ផ្តល់ព័ត៌មានលម្អិតនោះទេ។
នៅក្នុងសន្និសីទកាសែត នៅសេតវិមានលោក ត្រាំ បានលើកឡើងថា “ខ្ញុំពិតជាមានគំនិតល្អ ប៉ុន្តែខ្ញុំមិនអាចនិយាយ អំពីវាបានទេឥឡូវនេះ ខ្ញុំចង់ជូនពរលោក ខ្ញុំមានទំនាក់ទំនងល្អ ជាមួយលោក គីម ជុងអ៊ុន” ។
លោកបានបានបញ្ជាក់បន្ថែមថា “ខ្ញុំសង្ឃឹមថាគាត់មិនអីទេ ខ្ញុំដឹងថាតើគាត់កំពុងធ្វើយ៉ាងម៉េច បើនិយាយទៅអ្នកប្រហែលជានឹងស្តាប់នៅពេលអនាគតមិនឆ្ងាយទេ” ក្រោយមកលោក ត្រាំ បានបន្ថែមថា “គ្មាននរណាម្នាក់ដឹងថា គាត់នៅទីណាទេ” ៕
ដោយ ឈូក បូរ៉ា