Covid-19

ពិភពលោក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើស ពី៣លាននាក់ ខណៈការឆ្លុះបញ្ចំង អំពីសេដ្ឋកិច្ច អាមេរិកធ្លាក់ចុះបន្តិច

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃចន្ទ សកលលោកមានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី៣លាននាក់ សម្រាប់សហរដ្ឋអាមេរិក មានអ្នកឆ្លង ប្រមាណជិត១/៣ នៃអ្នកឆ្លងទំាងនោះ ខណៈដែលការឆ្លុះបញ្ចាំងអំពីស្ថានភាព សេដ្ឋកិច្ចបានធ្លាក់ចុះបន្តិច ។

សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សកលលោក គិតត្រឹមថ្ងៃចន្ទ ត្រូវបានគេបញ្ជាក់ឲ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងដល់ជាង៣លាននាក់ ពោលគឺមានចំនួន៣.០០២.៣០០៣នាក់ គិតត្រឹមម៉ោង១ល្ងាច ត្រូវនឹងម៉ោង១៧និង០០នាទីម៉ោងសកល ។

សាកលវិទ្យាល័យខាងលើ បានបញ្ជាក់ថា សរុបពលរដ្ឋដែលបានស្លាប់ដោយជំងឺទូទាំងពិភពលោក មានចំនួន២០៨.១៣១នាក់ ។

សហរដ្ឋអាមេរិក នៅតែឈរលំដាប់កំពូល ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលត្រូវបានគេរាយការណ៍ថា មានចំនួន៩៧២.៩៦៩ករណី និងមានអ្នកស្លាប់ចំនួន៥៥.១១៨នាក់ ។ អេស្ប៉ាញ និងអ៊ីតាលី មានចំនួន២២៩.៤២២នាក់ និង១៩៩.៤១៤នាក់ ។

តួលេខពីសាកលវិទ្យាល័យដដែលនេះបានបង្ហាញថា បណ្តាប្រទេសផ្សេងៗទៀត មានអ្នកឆ្លងជាង១០០.០០០ករណី ក្នុងនោះរួម បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងតួកគី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top