សេអ៊ូល៖ រដ្ឋមន្រ្តីបង្រួបបង្រួមលោក Kim Yeon-chul បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបន្តរាយការណ៍ អំពីការងារ របស់មេដឹកនាំលោក គីម ជុងអ៊ុន ក្នុងការបង្ហាញថា លោកកំពុងដោះស្រាយ កិច្ចការរដ្ឋជាធម្មតា ។
លោក គីម ជុងអ៊ុន បានស្ថិតនៅឆ្ងាយ ពីសាធារណៈអស់រយៈពេលប្រហែល ពីរសប្តាហ៍ចាប់តាំងពីលោក ត្រូវបានគេឃើញចុងក្រោយ នៅក្នុងកិច្ចប្រជុំការិយាល័យ នយោបាយរបស់គណបក្ស ពលករកំពុងកាន់ អំណាចនៅថ្ងៃទី១១ ខែមេសាប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានរាយការណ៍អំពីកាលវិភាគប្រចាំថ្ងៃរបស់លោក។
លោកបានប្រាប់ សមាជិកសភាថា “ ប្រព័ន្ធផ្សព្វផ្សាយ របស់កូរ៉េខាងជើង បានដាក់ចេញរបាយការណ៍ ទាក់ទងនឹងការងារ របស់លោកប្រធានគីម ចាប់តាំងពី បានចូលរួមក្នុងកិច្ចប្រជុំ នយោបាយមួយ ដោយបានលើកឡើងថា លោកកំពុងបំពេញភារកិច្ចរដ្ឋ ក្នុងលក្ខណៈធម្មតាមួយ៕
ដោយ ឈូក បូរ៉ា