ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងត្បូង ប្ដេជ្ញាស្វែងរកកិច្ចសហន្រតិបត្ដិការជាក់ស្ដែងជាមួយកូរ៉េខាងជើង បើទោះមានឧបសគ្គពីអន្ដរជាតិ

សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ី ន បានលើកឡើងថា រដ្ឋាភិបាលរបស់លោក​ នឹងឆ្ពោះទៅមុខដោយមានកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយប្រទេសកូរ៉េខាងជើង ទោះបីមានឧបសគ្គអន្តរជាតិក៏ដោយ ដោយរំពឹងថានឹងមានការវិវឌ្ឍន៍ថ្មី នៅក្នុងជំងឺរាតត្បាតកូវីដ-១៩។

ជាក់ស្តែងលោកបានសំដៅទៅលើការដាក់ ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកលើទីក្រុងព្យុងយ៉ាង នៅពេលដែលលោក បានថ្លែងក្នុងឱកាសនៃខួបលើកទី ២ នៃកិច្ចប្រជុំកំពូលប៉ានម៉ុនហ្សូម ជាប្រវត្តិសាស្ត្រជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

លោក មូន បានសង្កត់ធ្ងន់ថា ប្រទេសកូរ៉េខាងត្បូងនឹងមិននៅស្ងៀមទាល់តែស្ថានភាពខាង ក្រៅប្រសើរឡើងនោះទេ ដោយកិច្ចពិភាក្សាអំពីការរំសាយ អាវុធនុយក្លេអ៊ែរព្យុងយ៉ាង – វ៉ាស៊ីនតោនស្ថិត ក្នុងភាពជាប់គាំង៕
ដោយ ឈូក បូរ៉ា

To Top