Covid-19

របាយការណ៍យូអិន ព្យាករថា ការរាតត្បាតនៃមេរោគកូរ៉ូណា បង្កគ្រោះថ្នាក់ខ្លាំងចំពោះស្ត្រី

បរទេស៖ អ្នកជំនាញរបស់ អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការព្យាករថា កំណើនប៉ះពាល់សេដ្ឋកិច្ច និងរូបរាងបណ្ដាលពី ការរាតត្បាត នៃមេរោគកូវីដ១៩ អាចនឹងជាគ្រោះថ្នាក់ខ្លាំង ចំពោះសុខភាព សុវត្ថិភាព និងសិទ្ធិមនុស្ស របស់ស្ត្រីនិងក្មេងស្រី។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងចំណោមគម្រោងសំខាន់ៗនានា ករណីរំលោភផ្លូវភេទ លើស្ត្រីចំនួន២លានករណី អាចបានកើតមានឡើង ដោយសារតែមេរោគកូវីដ១៩ បង្កការរំខានដល់កម្មវិធី ទប់ស្កាត់ ការនៃការប្រព្រឹត្តទាំងនោះ។

មូលនិធិប្រជាជន របស់អង្គការសហប្រជាជាតិ ដែលជាអតីតមូលនិធិ អង្គការសហប្រជាជាតិ សម្រាប់សកម្មភាពប្រជាជននោះ ក៏បាននិយាយប្រាប់ផងដែរថា ការរៀបការទាំងវ័យក្មេង ចំនួន១៣លាន អាចបានកើតមានឡើង ដោយសារតែ មានការរំខានដល់កិច្ចប្រឹងប្រែង ទប់ស្កាត់ទង្វើបែបនោះ ៕

ប្រែសម្រួល៖ប៉ាង កុង

To Top