ព័ត៌មានអន្តរជាតិ

ចិន ចង់ឲ្យឥណ្ឌា ធ្វើការសម្រេចចិត្ត ដោយប្រុងប្រយ័ត្ន ចំពោះការបញ្ជូន ឧបករណ៍តេស្តមេរោគ ទៅប៉េកាំងវិញ

ប៉េកាំង៖ រដ្ឋាភិបាលចិន កាលពីថ្ងៃអង្គារបានសម្តែងក្តីសង្ឃឹមថា ឥណ្ឌានឹងសម្រេចចិត្ដ ដោយប្រុងប្រយ័ត្នលើថា តើត្រូវបញ្ជូនត្រឡប់ ទៅប្រទេសចិនវិញ លើឧបករណ៍ធ្វើតេស្ត រកមេរោគថ្មី ដែលមានកំហុស ដែលបានចោទប្រកាន់លើប្រទេសចិន។

អ្នកនាំពាក្យក្រសួង ការបរទេសលោក Geng Shuang បានប្រាប់អ្នកយកព័ត៌មានថា យើងសង្ឃឹមថា ឥណ្ឌានឹងធ្វើទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយក្រុមហ៊ុនចិន ដែលពាក់ព័ន្ធ ហើយឆ្លើយតបដោយសមរម្យ ។

សុន្ទរកថា របស់លោកបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងប្រគល់ឧបករណ៍ តេស្តមេរោគ ដែលត្រូវបានផលិតដោយក្រុមហ៊ុនចិន ចំនួនពីរដោយផ្អែក លើមិនត្រឹមត្រូវនៅពេលធ្វើតេស្ដ។

ប្រភពបានឲ្យដឹងថា ការត្រួតពិនិត្យគុណភាព នៅលើឧបករណ៍ នៅក្នុងលក្ខខណ្ឌវាល ត្រូវបានគេរកឃើញថា មិនដំណើរការ ហើយដូច្នេះការបញ្ជាទិញ ត្រូវបានលុបចោល ដោយមិនមានកាតព្វកិច្ចបង់ លុយលើផ្នែករបស់ឥណ្ឌា ៕

ដោយ ឈូក បូរ៉ា

To Top