ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា អ្នកតាមដានសភាពការណ៍ សង្គ្រាមមួយ បានរាយការណ៍មកថា មានករណីផ្ទុះគ្រាប់ មកលើរថយន្តមួយគ្រឿង នៅក្រុង Afrin ស្ថិតនៅភាគខាងជើង ប្រទេសស៊ីរី កាលពីថ្ងៃអង្គារ បន្ទាប់ពីមានមនុស្ស៤០នាក់បានស្លាប់ នៅក្នុងការផ្ទុះជាលើកដំបូង ដែលមានការបាញ់គ្រាប់រ៉ុក្កែត មកលើទីក្រុងនេះកាលពីពេលព្រឹក ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំ នៅស៊ីរី បានឲ្យដឹងថា ការផ្ទុះជាលើកទី២ នៅក្រុងជិតគ្នា គឺក្រុង Mahmoudiyeh ដោយមិនទាន់ ដឹងច្បាស់អំពីអ្នកស្លាប់នៅឡើយទេ ។
យោងតាមអង្គការដដែលនេះ បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃអង្គារ មនុស្ស៤០នាក់ រួមមាន១១នាក់ជាកុមារ និង៦នាក់ អ្នកគាំទ្រដល់ក្រុមប្រយុទ្ធតួកគី ត្រូវបានសម្លាប់នៅក្នុងការផ្ទុះ ឡើងជាលើកដំបូង ដោយធ្វើឲ្យផ្ទុះឆេះរថយន្តដឹកប្រេង មួយគ្រឿង នៅក្រុង Afrin ។
គេបានដឹងថា តួកគី និងសម្ព័ន្ធមិត្តឧទ្ទាមនៅស៊ីរី បានដំណ្តើមយកក្រុង Afrin ពីក្រុមយោធាដែលដឹកនាំដោយឃឺដ នៅក្នុងខែមីនា ឆ្នាំ២០០៨ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា