ព័ត៌មានអន្តរជាតិ

គណៈរដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត អំពាវនាវឲ្យពួកបះបោរ នៅយេម៉ែនភាគខាងត្បូង គោរពតាមកិច្ចព្រមព្រៀង

បរទេស៖ គណៈរដ្ឋមន្ត្រីនៃ ប្រទេសអារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះ បានជំរុញឲ្យក្រុមបះបោរ ដ៏ធំក្នុងប្រទេសយេម៉ែន ដែលទើបបានប្រកាស ស្វយគ្រប់គ្រងនៅភាគខាងត្បូងប្រទេស គោរពតាមកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការជាប់គាំងពីមុន ជាមួយរដ្ឋាភិបាលដែល អារ៉ាប៊ីសាអូឌីតគាំទ្រ។

ដោយសំដៅដល់ការព្រមព្រៀង ចែករំលែកអំណាចគ្នាកាលពីខែវិច្ឆិកា គណៈរដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត បាននិយាយក្នុងសេចក្តី ថ្លែងការណ៍មួយថា “វិធានការណាមួយ ដែលផ្ទុកទៅនឹងកិច្ចព្រមព្រៀង នៅទីក្រុងរីយ៉ាដ គួរតែត្រូវបានលុបចោល”។

គួរបញ្ជាក់ថា សេចក្តីប្រកាសធ្វើឡើងដោយ ក្រុមប្រឹក្សាអន្តរកាលភាពខាងត្បូង របស់ពួកបះបោរ កាលពីថ្ងៃអាទិត្យ ដែលរួមបញ្ចូលទាំងការគ្រប់គ្រង ជាបណ្ដោះអាសន្ន នៅក្នុងតំបន់នានានៅ ភាគខាងត្បូងប្រទេសនោះ គម្រាមកំហែងបង្កឲ្យមាន ជម្លោះជាមួយរដ្ឋាភិបាល ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top