វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស លោក Mike Pompeo បានលើកឡើងថា សហរដ្ឋអាមេរិក មើលមិនឃើញពីវត្ដមាន មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចំពេលមានការសង្ស័យយ៉ាងខ្លាំងថា លោកអាចនឹងមានជំងឺធ្ងន់ធ្ងរនោះទេ ប៉ុន្តែនៅតែបន្តតាមដាននូវអ្វី ដែលកំពុងកើតឡើង នៅក្នុងរបបនេះ។
អ្នកការទូតកំពូល របស់សហរដ្ឋអាមេរិកបានប្រាប់ Fox News នៅក្នុងបទសម្ភាសន៍មួយថា លោកមិនមានអ្វីបន្ថែមលើអ្វី ដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានលើកឡើង កាលពីថ្ងៃអង្គារទាក់ទងនឹងសុខភាព របស់លោកគីម ដែលត្រូវបានរាយការណ៍នោះទេ ។
លោក Pompeo បានបញ្ជាក់ថា “យើងមិនបានឃើញពីវត្ដមាន របស់លោកនោះទេ ហើយយើងមិនមានព័ត៌មានណាមួយ ត្រូវរាយការណ៍នៅថ្ងៃនេះទេ ។ យើងកំពុងតាមដានយ៉ាងដិត ដល់តាមដាននូវអ្វី ដែលកំពុងកើតឡើងមិន ត្រឹមតែជុំវិញលោកគីម ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅខាងក្នុង នៃប្រទេសកូរ៉េខាងជើងទៀតផង៕
ដោយ ឈូក បូរ៉ា