បរទេស៖ នៅមុនកិច្ចប្រជុំមួយ ដែលមានការចូលរួម ដោយរដ្ឋមន្ត្រីការបរទេស របស់ប្រទេសអ៊យក្រែន រុស្ស៊ី បារាំងនិងអាល្លឺម៉ង់ វិមានក្រឹមឡាំង បាននិយាយថា ការងារបន្ថែមទៀតនៅតែ មានភាពចាំបាច់ មុនពេលកិច្ចពិភាក្សាលំដាប់ខ្ពស់ ស្តីពីវិបត្តិអ៊ុយក្រែន អាចនឹងកើតមានឡើង។
មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ដូច្នេះថា “សម្រាប់ពេលបច្ចុប្បន្នេះ វាធ្វើឲ្យយើងនិយាយបានថា កិច្ចព្រមព្រៀងដែលបានធ្វើឡើង ក្នុងទីក្រុងប៉ារីស មិនត្រូវបានបំពេញតាមនោះទេ ដូច្នេះយើងនៅតែចាំបាច់ ធ្វើការងាររួមគ្នា បង្កើតដំណាក់កាល សម្រាប់កិច្ចពិភាក្សាលំដាប់ខ្ពស់”។
គួរបញ្ជាក់ថា ចំណងមិត្តភាពរវាង ប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន បានធ្លាក់ចុះជាខ្លាំង ចាប់តាំងពីរុស្ស៊ីដាក់តំបន់គ្រី មាចូលជាឧបសម្ព័ន្ធ របស់ខ្លួនក្នុងឆ្នាំ២០១៤ ហើយនិងការគាំទ្ររបស់រុស្ស៊ី ចំពោះកងកម្លាំង បះបោរក្នុងសង្រ្គាម នៅតំបន់ Donbass ប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2020/05/8.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)