វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍ ព័ត៌មានមួយបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថា ប្រទេសកូរ៉េខាងត្បូង បានយល់ព្រមចំណាយបន្ថែមទៀត សម្រាប់ការឈរជើងរបស់ កងទ័ពអាមេរិកនៅក្នុងប្រទេស។
លោក ដូណាល់ ត្រាំ ត្រូវបានគេដកស្រង់សម្តី នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានកាលពីថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) ដោយនិយាយសំដៅដល់ការចរចារ ដើម្បីកំណត់វិធីបែងចែកចំណាយ សម្រាប់ការរក្សានូវការ ចំណាយសម្រាប់កងទ័ព ២៨៥០០នាក់ ដែលឈរជើងនៅកូរ៉េខាងត្បូង។
លោកប្រធានាធិបតី បានបញ្ជាក់បន្ថែមថា “ពួកគេបានយល់ព្រម ចំណាយប្រាក់ជាច្រើន ពួកគេបានចំណាយប្រាក់ច្រើនជាងអ្វី ដែលពួកគេបានធ្វើនៅពេល ដែលខ្ញុំមកដល់ទីនេះ” ៕
ដោយ ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/05/photo_2020-05-01_09-50-12.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)