Covid-19

អាមេរិក រិះគន់អាហ្វ្រិកខាងត្បូង និងកាតា ដែលព្រមទទួលយក សកម្មភាពមនុស្សធម៍ របស់ក្រុមគ្រូពេទ្យគុយបា

បរទេស៖ លោករដ្ឋមន្ត្រីការបរទេស អាមេរិកលោកMike Pompeo នៅថ្ងៃព្រហស្បិ៍នេះ បានធ្វើការលើកឡើង បែបរិះគន់ចំៗ ទៅលើប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសកាតា ដែលថ្មីៗនេះ ខ្លួនទើបតែបានទទួលស្វាគមន៍ ចំពោះវត្តមាន របស់ក្រូមគ្រូពេទ្យ នៃប្រទេសគុយបា ដើម្បីមកជួយដល់សកម្មភាព ប្រយុទ្ធប្រឆាំងកូវីដ១៩ ក្នុងប្រទេសរបស់ពួកគេ។

លោក Pompeo បានបន្តមានប្រសាសទៀតថា សកម្មភាពបែបនេះ នឹងធ្វើឲ្យកោះកុម្មុយនីស មួយនេះយកចំណេញ ផ្នែកនយោបាយអន្តរជាតិ ក្នុងពេលដែលមានការរាតត្បាត នៃវិរុសឆ្លង។ ក្រុមគ្រូពេទ្យរបស់គុយបា ដែលមានវត្តមាន នៅលើសកលលោក ត្រូវបានគេមើលឃើញថា គឺជាកូនសោរដ៏សំខាន់ផងដែរ ដើម្បីឥទ្ធិពលទំនាក់ទំនង ការទូតជាមួយប្រទេសដៃ និងជាមោទនភាពមួយ របស់រដ្ឋាភិបាល ក្រុងហាវ៉ាណាផងដែរ។

លោក Pompeo នៅក្នុងការថ្លែងការណ៍នេះផងដែរ ក៏បានលើកសរសើរ និងអបអរចំពោះ មេដឹកនាំនៃ ប្រទេសប្រេស៊ីល អេក្វាដ័រ និងបូឡាវី ជាដើមដែលបានបដិសេធ មិនទទួលយកក្រុមគ្រូពេទ្យទាំងនោះ ហើយក៏អំពាវនាវផងដែរ ឲ្យបណ្តាប្រទេសផ្សេងៗ មិនគួរយកតម្រាប់ តាំងអាហ្វ្រិកខាងត្បូង និងកាតានោះឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top