ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រយោធាកាណាដា ជួបគ្រោះថ្នាក់ ធ្លាក់នៅសមុទ្រមេឌីទែរ៉ានេ ជិតប្រទេសក្រិក

បរទេស៖ មន្ត្រីរដ្ឋាភិបាល នៃប្រទេសកាណាដា តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ឧទ្ធម្ភាគចក្រយោធាកាណាដាមួយគ្រឿង ដែលចូលរួម ធ្វើសមយុទ្ធយោធាណាតូ នាពេលថ្មីៗនេះ បានជួបគ្រោះថ្នាក់ ធ្លាក់នៅក្បែរតំបន់ឆ្នេរ របស់ប្រទេសក្រិក។

នៅពេលជួបគ្រោះថ្នាក់ធ្លាក់នោះ ឧទ្ធម្ភាគចក្រ Sikorsky CH-148 Cyclone បានចូលរួមក្នុងប្រតិបត្តិការនៅអឺរ៉ុប តំបន់កណ្ដាលនិងភាគខាងកើត ដើម្បីពង្រឹងកិច្ចការពាររួមគ្នា របស់អង្គការណាតូ ហើយវាត្រូវបានប្រើ ឲ្យហោះហើរនៅលើតំបន់ HMCS Fredericton និងបានបាត់បង់ទំនាក់ទំនង ក្នុងអំឡុងសមយុទ្ធសម្ព័ន្ធមិត្ត នៅក្បែរតំបន់ឆ្នេរក្រិក។

អគ្គសេនាធិការជាតិក្រិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ កំពុងតែប្រព្រឹត្តទៅ ហើយទូរទស្សន៍រដ្ឋក្រិក ERT បានរាយការណ៍ថា បំណែកឧទ្ធម្ភាគចក្រនោះ ត្រូវបានគេរកឃើញ នៅក្នុងដែនទឹក ជិតកោះ Cephalonia៕ ប្រែសម្រួល៖ប៉ាង កុង

To Top