ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ប្រកាសថា នឹងបើកដំណើរការ សេដ្ឋកិច្ចស្ទើរទំាងអស់ ឡើងវិញ ចាប់ពីថ្ងៃទី៤ ឧសភា ជាមួយវិធីសារសុខាភិបាល នៅនឹងកន្លែង

ម៉ាឡេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២០ថា លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin បានថ្លែងក្នុងសាររបស់គាត់នៅថ្ងៃទិវាពលកម្មនេះថា វិស័យសេដ្ឋកិច្ចភាគច្រើន នៅក្នុងប្រទេសម៉ាឡេស៊ី នឹងបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី៤ ខែឧសភា ជាមួយនឹងវិធី សារសុខាភិបាលនៅនឹងកន្លែង ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ដែលបានផ្សព្វផ្សាយផ្ទាល់ នៅថ្ងៃសុក្រនេះថា លោក Muhyiddin បានថ្លែងថា “ជាមួយនឹងការផ្តល់ដំបូន្មានពីក្រសួង សុខាភិបាល ផ្អែកលើទិន្នន័យដែលប្រមូលបាន ហើយការដាក់ចេញនូវវិធីសារដោយអង្គការសុខភាព ពិភពលោក (WHO) រដ្ឋាភិបាល បានសម្រេចចិត្ត នឹងបើកវិស័យសេដ្ឋកិច្ចរបស់ខ្លួនជាច្រើន ដោយប្រុងប្រយ័ត្នបំផុង ទន្ទឹមនឹងនេះដែរ ការអនុវត្តន៍ លើការពង្រឹងប្រតិបត្តិការនៃនិតិវិធីស្តង់ដារ សុខភាព (SOP)” ។

គាត់បានបញ្ជាក់ថា “ស្ទើរគ្រប់វិស័យសេដ្ឋកិច្ចទាំងអស់ និងរាល់សកម្មភាពពាណិជ្ជកម្ម នឹងត្រូវបានអនុញ្ញត ឲ្យធ្វើប្រតិបត្តិការ គិតចាប់ពីថ្ងៃទី៤ ខែឧសភា ដោយផ្អែកលើវិធីសារនានា និងSOP ដែលបានសម្រេចដោយក្រុមអាជ្ញាធរ” ។

ម្យ៉ាងវិញទៀត លោក Muhyiddin បានពន្យល់ថា ឧស្សាហកម្មខ្លះ និងរាល់សកម្មភាពពាណិជ្ជកម្ម នឹងរក្សាការបិទដដែល ខណៈដែលវិស័យទាំងនេះ ពាក់ព័ន្ធនឹងការប្រមូលផ្តុំគ្នា និងកន្លែងដែលមានការប្រមូលផ្តុំដែល ពិបាកក្នុងការទប់ស្កាត់ ។

ទំាងនេះរួមមាន រោងភាពយន្ត កន្លែងច្រៀង សប្បាយ ខារ៉ាអូខេ មជ្ឈមណ្ឌលកម្សាន្តនានា ក្លឹបរាត្រី និងសកម្មភាពក្នុងសង្គមនានា ដែលមានពិធីបុណ្យផ្សេងៗ ដូចជា រ៉ាម៉ាដន កន្លែងលក់ហូរហែរ រួមទាំងការធ្វើសន្និសីទ រួមគ្នាទ្រង់ទ្រាយធំ និងកន្លែងតាំងពិព័រណ៍ផ្សេងៗ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top