ព័ត៌មានអន្តរជាតិ

ពាក់កណ្តាល នៃរដ្ឋទាំងអស់ របស់ សហរដ្ឋអាមេរិក រឹតត្បិតចំពោះ ការឆ្លងជំងីកូវីដ១៩ ខណៈអ្នកគ្មានការងារ កើនឡើងខ្ពស់

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ថា ខណៈដែលសេដ្ឋកិច្ចរបស់ សេតវិមាន កំពុងតែណែនាំឲ្យបើកដំណើរការឡើងវិញដែលអស់ សុពលភាព ត្រឹមថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានដាក់ឲ្យនៅនឹងកន្លែងអស់រយៈពេល២សប្តាហ៍ ពាក់កណ្តាល នៃរដ្ឋទាំងអស់របស់ សហរដ្ឋអាមេរិក បង្ខំឲ្យធ្វើការរឹតត្បិតបន្តទៀត ជាមួយនឹង ការបន្លាយ ពេលនៃការរឹតត្បិតទៅលើភោជនីយដ្ឋាននានា កន្លែងលក់រាយ និងពាណិជ្ជកម្មផ្សេងៗទៀត ដែលគេរំពឹងថា អាចនឹង ធ្វើឲ្យវីរុសកូរ៉ូណា ឆ្លងជំងឺកាន់តែច្រើននៅក្នុងពេល ធ្វើពាណិជ្ជកម្មទាំងនោះ ។

ការដាក់សម្ពាធដ៏ធំទៅលើរដ្ឋជាច្រើន ដែលនឹងត្រូវបើកដំណើរការ ឡើងវិញ ទោះបីជាខ្វះការធ្វើតេស្តរកវីរុសទ្រង់ទ្រាយធំក្តី និងការប្រុងប្រយ័ត្នផ្សេងៗ ទៀតដែលបានជំរុញ ដោយក្រុមអ្នកជំនាញសុខាភិបាលក៏ដោយ ក៏ត្រូវបានបង្ហាញនៅក្នុងទិន្នន័យ របស់ក្រសួងការងារថ្មីដែលបង្ហាញថា ជនជាតិអាមេរិកាំង ប្រមាណ ៣០ លាននាក់កំពុងស្វែងរក អត្ថប្រយោជន៍ គ្មានការងារធ្វើចាប់ តាំងពីថ្ងៃទី ២១ ខែមីនាមកម្ល៉េះ ។

ចំនួនអ្នកអត់ការងារធ្វើមានចំនួន ច្រើនជាង១៨,៤ភាគរយនៃចំនួនប្រជាជន អាមេរិកដែលមានអាយុធ្វើការដែលជាកម្រិតមួយដែល មិនត្រូវបានគេគិតចាប់តាំង ពីវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំងនៅទសវត្សឆ្នាំ១៩៣០ ។

គួរបញ្ជាក់ថា ចំនួននៃអ្នកឆ្លងជំងឺ ដែលគេបានដឹង នៅទូទំាងប្រទេស បានហក់ឡើងលើសពី១លាននាក់ ក្នុងនោះរាប់បញ្ចូល ទំាងអ្នកស្លាប់ តិចបំផុត៦២.០០០នាក់ ដែលចំនួននេះបានលើសពីចំនួន ពលរដ្ឋអាមេរិកាំង ដែលបានសម្លាប់ នៅក្នុងសង្គ្រាមវៀតណាម ទៅទៀត ៕

To Top