Covid-19

នាយករដ្ឋមន្ត្រីរុស្ស៊ី ឆ្លងវីរុសកូរ៉ូណា និងស្នើសុំលាលែង តំណែងបណ្តោះអាសន្ន ដើម្បីព្យាបាលរោគ

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី Mikhail Mishustin បានជម្រាបដល់លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ថា គាត់មានរោគសញ្ញាដែលបញ្ជាក់ថា បានឆ្លងជំងឺកូវីដ១៩ ហើយសុំលាលែងពី មុខតំណែងជាបណ្តោះអាសន្ន ដើម្បីធ្វើការព្យាបាលជំងឺ រហូតដល់ជាសះស្បើយ ។

លោក Mishustin ដែលមានវ័យ៥៤ឆ្នាំ បានស្នើឲ្យឧបនាយករដ្ឋមន្ត្រីទី១ លោក Andrei Belousov ឡើងធ្វើជានាយករដ្ឋមន្ត្រីស្តីទី នៅក្នុងពេលអវត្តមានរូបគាត់ ។ លោក ពូទីន បានតែងតាំង លោក Mishustin ឲ្យចូលកាន់មុខតំណែង នៅក្នុងខែមករា ដោយមានការស្នើគំាទ្រយ៉ាងច្រើន ។

គេបានដឹងថា លោក Mishustin ជាមនុស្សម្នាក់ដែលមានតួនាទី ដ៏សំខាន់ក្នុងការទទួលខុសត្រូវ សម្របសម្រួលក្នុងបញ្ហាវីរុសកូរ៉ូណា របស់ប្រទេសរុស្ស៊ី ហើយជាមន្ត្រីជាន់ខ្ពស់រុស្ស៊ីថ្នាក់ទី១ ដែលត្រូវបានប្រកាសជាសាធារណៈថា ពួកគេមានវីរុស ។

គាត់បានបែកធ្លាយដំណឹង ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីចំនួននៃអ្នកឆ្លងជំងឺ បង្កឡើងដោយវីរុសនៅរុស្ស៊ី បានកើនឡើងលើសពី ១០០.០០០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top