សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីបញ្ចប់ រោងចក្រផលិតជី ដែលការបង្ហាញខ្លួន ជាសាធារណៈលើកដំបូងរបស់លោក បន្ទាប់ពីអវត្តមានរយៈពេល ២០ថ្ងៃដែលបង្កឱ្យមានពាក្យចចាមអារាម អំពីសុខភាពរបស់លោក។
ទីភ្នាក់ងារព័ត៌មានផ្លូវការ កណ្តាលកូរ៉េបានរាយការណ៍ថា លោក គីម បានកាត់ខ្សែបូណ៍ នៅក្នុងពិធីប្រារព្ធពិធីបញ្ចប់រោងចក្រ ផលិតជីស៊ុនឆុនផូផាត់ហ្វិច នៅសាន់ឈុ ន ភាគខាងជើងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសុក្រ។
រូបថតដែលចេញផ្សាយ ដោយសារព័ត៌មាន KCNA បានបង្ហាញថាលោក ប្រធានគីមស្លៀកពាក់ឈុតម៉ៅខ្មៅ កាត់ខ្សែបូក្រហមក្នុងពិធី និងនិយាយជាមួយមន្ត្រី អមជាមួយស្នាមញញឹមនៅលើមុខរបស់លោក ដោយមិនបានបង្ហាញ សញ្ញាណាមួយនៃជំងឺទេ ៕
ដោយ ឈូក បូរ៉ា