ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កំពុងបញ្ជូនភ្នាក់ងារ សន្តិសុខឲ្យបំបាត់ ពាក្យចរចាមអារាម

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងតែបញ្ជូនប៉ូលីសម្ងាត់ ឲ្យតាមដានបង្ក្រាបមនុស្សនៅក្នុងប្រទេស ដែលកំពុងតែផ្សព្វផ្សាយ ពាក្យចចាមអារាម ស្តីពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

ដោយផ្អែកលើកិច្ចសន្ទនាគ្នា ជាមួយប្រភពនៅក្នុងប្រទេសកូរ៉េខាងជើង ទីភ្នាក់ងារសារព័ត៌មានជប៉ុន Asia Press’ Korean បានរាយការណ៍នៅពេលថ្មីៗនេះថា ចំនួនប្រជាជនកូរ៉េខាងជើង ដែលជឿថា លោក គីម ជុងអ៊ុន អាចកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះ កំពុងតែកើនខ្ពស់ឡើង។

ប្រភពមានមូលដ្ឋាន នៅកូរ៉េខាងជើងបាននិយាយថា ពាក្យចចាមអារាម ស្តីពីមរណភាពឬក៏ការ វះកាត់របស់លោក គីម ជុងអ៊ុន កំពុងតែត្រូវគេនិយាយតៗគ្នា នៅក្នុងចំណោមអ្នកលក់ដូរនៅផ្សារ ហើយប៉ូលីសសម្ងាត់ កំពុងតែហៅព័ត៌មាននោះថា ជាពាក្យចចាមអារាម និងបានចាប់ផ្តើមតាមដានបង្ក្រាប ចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មាននោះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top