Covid-19

Bill Gate នឹងជ្រើសយកវ៉ាក់សាំងចំនួន ៨ទៅ១០ ដើម្បីផលិតដែលមានមួយនោះ ប្រើពេលត្រឹម ៩ខែ

បរទេស៖ នៅថ្ងៃសុក្រ ទី១ ខែឧសភា មហាសេដ្ឋីដែលជាស្ថាបនិក របស់ក្រុមហ៊ុន Microsoft លោក Bill Gate បានសរសេរនៅក្នុង blog របស់លោកថា បច្ចុប្បន្នលោកមាន បេក្ខភាពជោគជ័យពី ៨ ទៅ១០ ហើយសម្រាប់ការផលិត វ៉ាក់សាំងការពារវិរុសកូរ៉ូណា។

លោក Bill Gate បានបន្តទៀតថាវ៉ាក់សាំងទាំងនោះ អាចប្រើប្រាស់ពេលវេលា យ៉ាងយូរបំផុតទៅដល់ ១៨ខែ ដើម្បីអភិវឌ្ឍនិងផលិត ប៉ុន្តែទោះបីជាយ៉ាងណា ក្នុងចំណោមនោះមានមួយ ដែលអាចធ្វើការផលិតវ៉ាក់សាំង បានលឿនជាងគេគឺប្រហែលតែត្រឹម ៩ខែប៉ុណ្ណោះ និងមានខ្លះយូរបំផុតរហូតទៅដល់ ២៤ខែ។

ក្នុងចំណោមបេក្ខភាពទាំងអស់ ភាគច្រើនគឺប្រើប្រាស់វិធី ផលិតតាមបែបបុរាណប៉ុន្តែលោក Bill Gate បានគូសបញ្ជាក់ថា មានវ៉ាក់សាំងចំនួន ២ប្រភេទ ដែលធ្វើឲ្យគាត់ចាប់អារម្មណ៍បំផុត ដែលពួកវាមានឈ្មោះថាគឺ RNA និង DNA ៕

ប្រែសម្រួល៖ ស៊ុន លី

To Top