ព័ត៌មានអន្តរជាតិ

ស៊ីរីនិយាយថា ឧទ្ធម្ភាគចក្រអ៊ីស្រាអែល វាយប្រហារគោលដៅ ក្នុងប្រទេសស៊ីរីភាគខាងត្បូង

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសស៊ីរី បាននិយាយនៅថ្ងៃសុក្រនេះថា ឧទ្ធម្ភាគចក្រអ៊ីស្រាអែល បានបាញ់គ្រាប់រ៉ុកកែត ជាច្រើនគ្រាប់ ចេញពីតំបន់ Golan Heights ដែលអ៊ីស្រាអែលគ្រប់គ្រង់ ទៅលើគោលដៅ នៅខាងក្នុងប្រទេសស៊ីរីភាគខាងត្បូង។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ប៉ុស្តិ៍កងជីវពលជាច្រើនកន្លែង នៅជិតខេត្ត Quneitra គឺជាគោលដៅក្នុងការវាយប្រហារ ដែលសេចក្តីរាយការណ៍និយាយថា បង្កឲ្យមានការខូចខាត ត្រឹមតែសម្ភារៈប៉ុណ្ណោះ។

គួរបញ្ជាក់ថា មូលដ្ឋានទ័ពនិងក្បូនរថយន្ត ដំណើរការដោយពួកកងជីវពលហេស៍ប៊ូឡា គាំទ្រដោយអ៊ីរ៉ង់របស់ប្រទេសលីបង់ ដែលមានវត្តមានខ្លាំងក្លា ក្នុងតំបន់ Golan Heights ប្រទេសស៊ីរី នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ ត្រូវអ៊ីស្រាអែលធ្វើការវាយប្រហារ៕ ប្រែសម្រួល៖ប៉ាង កុង

To Top