សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ២៤,៣ ភាគរយក្នុងខែមេសា ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារគ្រោះថ្នាក់នៃជំងឺរាតត្បាត និងការធ្លាក់ចុះតម្លៃប្រេង ហើយបានជួបនឹង ឱនភាពពាណិជ្ជកម្មប្រចាំខែដំបូង ចាប់ពីឆ្នាំ២០១២ ។
ការនាំចេញទៅក្រៅប្រទេស បានឈានដល់ ៣៦,៩ ពាន់លានដុល្លារកាលពីខែមុនធៀបនឹង ៤៨,៧ ពាន់លានដុល្លារ កាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យ ដែលចងក្រងដោយ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។
ការនាំចូលបានធ្លាក់ចុះ ១៥,៩ ភាគរយ កាលពីខែមេសាដល់ ៣៧,៨ ពាន់លានដុល្លារ ហេីយប្រទេសនេះបានជួបនឹង ឱនភាពពាណិជ្ជកម្មចំនួន ៩៥០ លានដុល្លារកាលពីខែមេសា ដោយទទួលបានការនាំចេញ ៩៨ ខែជាប់គ្នា ច្រើនជាងការនាំចូល៕
ដោយ ឈូក បូរ៉ា