ព័ត៌មានអន្តរជាតិ

ប៊ូអ៊ីង់ ធ្លាក់ចុះប្រាក់ចំណេញ ក្នុងត្រីមាសទី១ និងកំពុងត្រៀមកាត់បន្ថយបុគ្គលិក និងផលិតកម្ម

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣០ ខែមេសាបានឲ្យដឹងថា ក្រុមហ៊ុនប៊ូអ៊ីងនៅថ្ងៃនេះ បានប្រកាសថា ខ្លួនបានខាតបង់ប្រាក់ រហូតទៅដល់ ៦៤១លានដុល្លារ នៅក្នុងត្រីមាសទី១នេះហើយ កំពុងត្រៀមផែនការកាត់បន្ថយ កម្លាំងពលកម្មនិងផលិតកម្មផលិត យន្តហោះរបស់ខ្លួនផងដែរ។

ក្នុងនោះផងដែរក្រុមហ៊ុន ក៏បានប្រកាសនឹងបញ្ចប់ដំណើរការ ផលិតយន្តហោះ 737 Maxផងដែរ។ ក្រុមហ៊ុនក៏បានប្រកាសផងដែរពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់ត្រីមាសទី១ ជាមួយនឹងប្រាក់ចំណូលដែលមាន ១៦,៩ ពាន់ប៊ីលានដុល្លារឬខាតបង់ប្រហែលជា ១,១១ ដុល្លារ GAAP ក្នុងមួយភាគហ៊ុនបើប្រៀបធៀបជាមួយប្រាក់ចំណូល ២២,៩ ពាន់លានដុល្លារនិង តម្លៃ៣,៧៥ ដុល្លារក្នុងមួយហ៊ុនក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ។

តាមរបាយការណ៍ដដែល ក្រុមហ៊ុនបានបញ្ជាក់ថា ចំពោះBoeing Commercial Airplanes ដែលជាក្រុមហ៊ុនចំណុះរបស់ខ្លួនវិញនោះគឺបានធ្លាក់ប្រាក់ចំណេញសរុបពី ១១,៨ពាន់ប៊ីលានដុល្លារ មកត្រឹមតែ៦,២ពាន់ប៊ីលានដុល្លារផងដែរ គិតត្រឹមត្រីមាសដូចគ្នានេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top