បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសុក្រទី១ ខែឧសភានេះ បានឲ្យដឹងថា ប៉ូលីសរបស់ប្រទេសអូស្ត្រាលី បានសម្រេចចិត្ត បាញ់សម្លាប់បុរសម្នាក់ ដែលបានធ្វើសកម្មភាព ចាក់ឲ្យរបួសមនុស្ស ជាច្រើននាក់ នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងតំបន់Pilbara។
ប្រភពដដែលបានសរសេរទៀតថា មនុស្សប្រមាណជា៥នាក់ បានទទួលរងរបួស ដោយសារបុរសម្នាក់នោះ និងក្នុងនោះមាន២នាក់ទទួលរងរបួសធ្ងន់ ។ អ្នកដែលបានឃើញហេតុការណ៍ ផ្ទាល់បាននិយាយថា បុរសម្នាក់ នោះបានគ្រវីកាំបិតដ៏ធំមួយ នៅមុខអ្នកដើរផ្សារនិងប៉ូលីសផង មុនពេលដែលគេលឺសម្លេងស្រែកឡើង និងការផ្ទះគ្រាប់កាំភ្លើងតែម្តង។
មកដល់ពេលនេះនៅមិន ទាន់មានការអះអាងណា ដែលអាចបញ្ជាក់បានទេថា ហេតុការណ៍នេះកើតឡើង ដោយសារមូលហេតុអ្វីនោះទេ ហើយក៏មិនមានការអះអាងបញ្ជាក់ថា វាជាសកម្មភាពភេវរកម្ម ឬក៏យ៉ាងណានោះដែរ ៕
ប្រែសម្រួល៖ស៊ុនលី