ព័ត៌មានអន្តរជាតិ

ក្រុមការងារណាតូ ឈប់រាយការណ៍ ពីការវាយប្រហារពួកតាលីបង់ នៅអាហ្វហ្គានីស្ថាន

បរទេស៖ ក្រុមការងារណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ បានឈប់ចេញព័ត៌មាន ស្តីពីចំនួននៃការវាយប្រហារ របស់ពួកតាលីបង់ ដោយបច្ចុប្បន្ននេះ ត្រូវគេគិតថា ព័ត៌មានមានភាពរសើបខ្លាំង ក្នុងការចេញផ្សព្វផ្សាយ។

អគ្គអធិការកិច្ចពិសេស ទទួលបន្ទុកស្ថាបនា អាហ្វហ្គានីស្ថានឡើងវិញ ដែលរដ្ឋសភាអាមេរិក បង្កើតឡើងក្នុងឆ្នាំ២០០៨ ដើម្បីឲ្យឃ្លាំមើល ប្រាក់មូលនិធិអាមេរិក ដែលចំណាយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយប្រាប់ ក្នុងរបាយការណ៍នាថ្ងៃសុក្រនេះថា កងកម្លាំងចម្រុះដកហូតទិន្នន័យ ស្តីពីការវាយប្រហារ ធ្វើឡើងដោយសត្រូវ។

អគ្គអធិការកិច្ចពិសេស លោក John Sopko បានមានប្រសាសន៍ថា កងកម្លាំងចម្រុះ លើកយកពីភាពរសើប នៃកិច្ចចរចាគ្នាកំពុងតែប្រព្រឹត្តទៅ រវាងពួកតាលីបង់ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិក ថាជាមូលហេតុ នៃការផ្អាកចេញព័ត៌មាននោះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top