ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអូស្ត្រាលី នឹងពិភាក្សា ដើម្បីលើកលែងបម្រាម គោលចរណ៍ម្តងទៀត នៅថ្ងៃទី៨ ខែឧសភា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១ ខែឧសភា បានឲ្យដឹងថា ដ្ឋាភិបាលអូស្រ្តាលី នឹងធ្វើការជួបជុំគ្នាពិនិត្យឡើងវិញ នូវដំណាក់កាលដំបូងដើម្បីធ្វើការ ដកចេញនូវការរឹតបន្តឹង ក្នុងប្រទេសសាជាថ្មីម្តងទៀតនា ថ្ងៃទី ៨ ខែឧសភាខាងមុខនេះ។

គណៈរដ្ឋមន្រ្តី ដែលមានសមាសភាពដូចជា លោកនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរដ្ឋ ព្រមទាំងអជ្ញាធរដែនដី បានធ្វើការពិភាក្សាគ្នា ដើម្បីពិចារណា ក្នុងការបន្ធូរបន្ថយការរឹតត្បិតនៅ ក្រោយកាលបរិច្ឆេទប៉ុន្តិច ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Scott Morrison បាននិយាយថា កិច្ចប្រជុំនេះ មានភាពល្អប្រសើរ និងដំណើការទៅមុខ ដោយសារតែភាពជោគជ័យរបស់អូស្រ្តាលី ក្នុងការទប់ស្កាត់ការរីករាលដាល នៃ COVID -19នាពេលកន្លងមក។

លោកនាយករដ្ឋមន្ត្រីបានបន្តទៀតថា កិច្ចប្រជុំបន្ទាប់ ដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី៨ ខែឧសភានោះ នឹងត្រូវជួបគ្នាដល់ទៅ២ដង លើលក្ខណ្ឌមួយចំនួន ដើម្បីធានាដល់ការងារជាច្រើន ដែលត្រូវដោះស្រាយ មុនការសម្រេចចិត្ត ចុងក្រោយណាមួយ៕

ប្រែសម្រួល៖ស៊ុនលី

To Top